អ្នកឧកញ៉ា
បណ្ឌិត ហ៊ី គឹមហុង

បន្ទាប់ពីស្ថានភាពកូវីដ១៩បានធូស្បើយ យើងមានការរំពឹងទុកថាស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២២មានការ កើន ឡើង៤,៥% បើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោក។

ស្របតាមយុទ្ធសាស្រ្តរៀនរស់ជាមួយស្ថានភាពកូវីដ១៩ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការ ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តាសេដ្ឋកិច្ចប្រទេសឡើងវិញលើគ្រប់វិស័យ។ ជាក់ស្តែងយើងបានបង្កើត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអេអិមហ្សេត ម.ក ក្នុងគោលបំណង ផ្តល់ឪកាសការងារដល់សិស្ស និស្សិត ដែលទើបបញ្ចប់ការ សិក្សាមកទទួលយកបទពិសោធន៍ការងារពីថ្នា្កក់គ្រប់គ្រងគ្រឹះស្ថានដែលមានជំនាញច្បាស់លាស់ និងមានបទ

ពិសោធន៍ច្រើនឆ្នាំក្នុងវិស័យធនាគារហិរញ្ញវត្ថុ ជាងនេះទៅទៀតយើងបានផ្តល់សេវាឥណទាន ដើម្បីជួយ សម្រួលដល់ជីវភាពប្រជាជនកម្ពុជាដែលកំពុងជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុដើម្បីយកទៅស្តាស្ថានភាពសេដ្ឋកិច្ចគ្រួសារ តាមរយៈការបង្កើតអាជីវកម្មថ្មី ពង្រីកអាជីវកម្មដែលមានស្រាប់ ទិញមធ្យោបាយធ្វើដំណើរជិះទៅ បំពេញការងារ ឬទៅប្រកបអាជីវកម្ម ទិញសម្ភារៈប្រើប្រាស់ក្នុងគ្រួសារ និងទិញកេហដ្ឋានថ្មីៗដើម្បីស្នាក់នៅ ជាដើម។

តាមរយៈលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២២អាចបញ្ជាក់បានថា គ្រឹះស្ថានអេអិមហ្សេត ទទួលបានការគាំទ្រខ្ពស់ ពីអតិថិជន ដូច្នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ យើងនឹងបន្តពង្រីកខ្លួនឲ្យកាន់តែធំជាងនេះ ដោយបង្កើត សាខាគ្រឹះស្ថានបន្ថែម ពង្រីកសម្ពាធឥណទាន និងអតិថិជន និងបង្កើតឲ្យមានផលិតផលថ្មីៗដែលមាន ទំនើបកម្ម ទាន់សម័យ ដើម្បីដើរឲ្យទាន់តម្រូវការប្រជាពលរដ្ឋដែលស្ថិតក្នុងយុគសម័យបច្ចេកវិទ្យានាពេល បច្ចុប្បន្ននេះ ទាំងភ្ញៀវជាតិ និង អន្តរជាតិផងដែរ។

ជាចុងក្រោយ ខ្ញុំបាទសូមអរគុណដល់ក្រុមប្រឹក្សាភិបាល លោកអគ្គនាយក ថ្នាក់គ្រប់គ្រង និងបុគ្គលិក គ្រប់ជាន់ ថ្នាក់ទាំងអស់ ដែលបានប្រឹងប្រែងអនុវត្តការងារអស់ពីកម្លាំងកាយចិត្ត នឹងធ្វើឲ្យគ្រឹះស្ថានទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ដូចក្នុងពេលបច្ចុប្បន្ននេះ។