អ្នកឧកញ៉ាបណ្ឌិត ហ៊ី​ គឹមហុង
ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ហ៊ី គឹមហុង ធ្លាប់ជាសាស្ត្រាចារ្យបង្រៀន សកលវិទ្យាល័យ ក្នុងស្រុកមួយចំនួនដែលបង្រៀនមុខវិជ្ជា រួមមាន៖ ការគ្រប់គ្រងធនធានមនុស្ស ភាពជាដឹកនាំ និងគ្រប់គ្រង ការប្រកាស និងជ្រើសរើសបុគ្គលិក ការគ្រប់គ្រងយុទ្ធសាស្ត្រ ការគ្រប់គ្រង អាកប្បកិរិយា នៃអង្គភាព ជាដើម។

អ្នកឧកញ៉ាបណ្ឌិត ត្រូវព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ និងផ្តល់គោរមងារជា ឧកញ៉ា នៅឆ្នាំ២០១៩ និងជា “អ្នកឧកញ៉ា ” នៅឆ្នាំ២០២២។

អ្នកឧកញ៉ាបណ្ឌិត បានបញ្ចប់​ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យ វេទមហាឬស្សី ថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រងធុរកិច្ច និងទទួលបាន សញ្ញាបត្របណ្ឌិត ជំនាញគ្រប់គ្រងធុរកិច្ចអន្តរជាតិ ពីសាកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក៕

លោក ហ៊ី ស៊ុនហេង
អភិបាល

លោក ហុី ស៊ុនហេង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមហ្សេត ម.ក ដែលលោកត្រូវបានតែងតាំងចាប់ពីជំហានដំបូង នៃការបង្កើតស្ថាប័ន។ លោក ស៊ុនហេង មានបទពិសោធន៍ ជាច្រើនឆ្នាំនៅក្នុងវិស័យ ធុរកិច្ច និងកិច្ចការសង្គម មុនពេលលោកចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមហ្សេត ម.ក។ ចំពោះការសិក្សាអបរំរបស់លោកវិញ លោកបានបញ្ចប់ការសិក្សាថ្នាកបរិញ្ញាបត្រ ផ្នែកគណិតវិទ្យា ពី​ វិទ្យាស្ថានខេមរាសាស្រ្ត ហើយ លោក ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ផងដែរ។