គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមហ្សេត ម.ក

ជាជម្រើសដ៏ឆ្លាតវៃសម្រាប់លោកអ្នក!
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមហ្សេត ម.ក
ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាក្រុមហ៊ុនសាធារណៈមានកំណត់ បន្ទាប់មកបានទទួលអាជ្ញាប័ណ្ណផ្លូវការពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមហ្សេត ម.ក កំពុងរីកចម្រើន និងពង្រីកទីផ្សារហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស ដោយផ្អែកលើគុណវុឌ្ឍិដ៏មានប្រសិទ្ធភាពខ្ពស់របស់ លោក អគ្គនាយក និងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ ដែលពោពេញទៅដោយសមត្ថភាពខ្ពស់ និងបទពិសោធន៍ជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។

null

ចក្ខុវិស័យ

ជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេកម្រិតសកល និង លេចធ្លោនៅក្នុងទីផ្សារភាគហ៊ុន។

null

បេសកកម្ម

ផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះជាមួយនឹងផលិតផល និងសេវាកម្ម ដែលមានទំនើបកម្មផ្នែកហិរញ្ញវត្ថុការច្នៃប្រឌិតខ្ពស់ ភាពបត់បែន និងលក្ខណះប្រកួតប្រជែង ជូនអតិថិជន ដៃគូជាតិ និងអន្តរជាតិ។

គុណតម្លៃ (ឥតដែនកំណត់)

U ការរួបរួម
N ភាពរៀបរយ
L ភក្ដីភាព
I គំនិតផ្តួចផ្តើម
M ការលើកទឹកចិត្ត
I ការច្នៃប្រឌិត
T បច្ចេកវិទ្យា
E សេវាកម្មដ៏ល្អឥតខ្ចោះ
D ការមានវិន័យ

សាខិលិតរបស់អគ្គនាយក

ដោយបានការអនុញ្ញាតិពី ធនាគាជាតិនៃកម្ពុជា និងការខិតខំប្រឹងប្រែងពីម្ចាស់ភាទុនិកក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមហ្សេត ម.ក ក្នុង គោលបំណងទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចប្រទេសកម្ពុជាបន្ទាប់ពីស្ថានភាពនៃការរីករាតត្បាតជំងឺកូវីដ១៩ បានធូស្រាល។

ឆ្នាំ២០២២នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអិមហ្សេត អ្វីៗទាំងអស់គឺជាការប្តេជ្ញាចិត្ត។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “ក្នុងស្រុក’’ ពិតប្រាកដមួយនៅក្នុងប្រទេសកម្ពុជា អេអិមហ្សេតមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអតិថិជនរបស់ខ្លួន បុគ្គលិករបស់ខ្លួន និង ប្រទេសកម្ពុជាទាំងមូល។ ដូច្នេះហើយក្នុងនាមជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអិមហ្សេត ខ្ញុំចាត់ទុកថាការ តាំងចិត្តនេះជា បេសកកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ និងជាបេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្តល់សេវាកម្មឥណទានប្រកបដោយវិជ្ជាជីវៈ ងាយស្រួលប្រើប្រាស់ មានភាពបត់បែន និងប្រកបដោយបច្ចេកវិទ្យាទំនើបដល់ប្រជាជនកម្ពុជាគ្រប់រូប។

ដើម្បីគាំទ្រដល់ទស្សនៈវិស័យ និងបេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអិមហ្សេត យើងបានជ្រើសរើសធនធានមនុស្សដែល ពោរពេញដោយបទពិសោធន៍ និងមានជំនាញច្បាស់លាស់ក្នុងវិស័យធនាគារហិញ្ញវត្ថុ យើងមានផែនការយុទ្ធសាស្ត្រច្បាស់ លាស់ទាំងរយៈពេលខ្លី រយៈពេលវែង យើងបង្កើតឲ្យមានផលិតផលឥណទានដ៏សំបូរបែប ដើម្បីបំពេញចិត្តអតិថិជនក្នុងការ ប្រើប្រាស់ និងមានលក្ខខណ្ឌប្រកួតប្រជែងបំផុត។

ចំពោះលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់យើងវិញ ខ្ញុំមានមោទនភាពចំពោះការរីកលូតលាស់ទាំងទ្រព្យសកម្ម និងដើមទុន។ នៅចុងឆ្នាំ២០២២ត្រឹមរយៈពេល៦ខែប៉ុណ្ណោៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអិមហ្សេតមានសម្ពាធឥណទានរហូតដល់៣.២៥០លានដុល្លារសហរដ្ឋអាមេរិក អតិថិជន១៣៤នាក់ ទ្រពសកម្មសរុប៤.៥៣៣លានដុល្លារសហរដ្ឋអាមរិក។

តួរលេខដ៏គួឲ្យស្ញប់ស្ញែងដូចបានជម្រាបជូនខាងលើជាសក្ខីកម្មដែលអាចបញ្ជាក់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអិមហ្សេតទទួល បានទំនុកចិត្តខ្ពស់ពីសហគមន៍ធុរកិច្ច និងប្រជាជនកម្ពុជា ព្រោះថាទំនុកចិត្តគឺជាប្រភពធនធានយ៉ាងកម្រមួយ និងមានតម្លៃ ណាស់សម្រាប់តថភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នកាលនេះ។

ស្ថិតក្នុងផែនការអភិវឌ្ឍគ្រឹះស្ថានសម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ថ្នាក់ដឹកនាំគ្រឹះស្ថាននឹងប្រមូលផ្តុំកម្លាំងកាយចិត្ត ផ្តោតទៅលើ ការទំនាក់ទំនងជាតិ និងអន្តរជាតិ ការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាលើកកម្ពស់ស្តង់ដាសេវាកម្ម គ្រឹះស្ថាន។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលបានផ្តល់ទំនុកចិត្តចំពោះយើង សូមថ្លែអំណរគុណចំពោះភាទុនិក សម្រាប់ការឧបត្ថម្ភគាំទ្រ និងការណែនាំ សូមថ្លែងអំណរគុណចំពោះមន្ត្រី និយោជិត ចំពោះការខិតខំសហការប្រកបដោយផ្លែផ្កា។ យើងនឹងប្រកាន់ខ្ជាប់នូវគោលដៅ ដើម្បីបង្កើតគុណតម្លៃ និងអត្ថប្រយោជន៍សម្រាប់ទាំងអស់គ្នា។

លោក នៅ សីលា

អគ្គនាយក