បទពិពណ៌នាការងារ
- ព័ត៌មានទូទៅ៖
១. មុខដំណែង ៖ មន្រ្តីឥណទាន
២. កម្រិតនៃមុខតំណែង ៖ ១២
៣. នាយកដ្ឋាន ៖ អាជីវកម្ម
៤. រាយការណ៍ជូន ៖ ប្រធានក្រុមមន្ត្រីឥណទាន
- ភារកិច្ច និងការទទួលខុសត្រូវចម្បងៗ៖
១. ធ្វើការផ្សព្វផ្សាយផលិតផល សេវាកម្ម របស់គ្រឹះស្ថានដល់អតិថិជននៅក្នុងតំបន់ប្រតិបត្តិការ ដើម្បីទាក់ទាញអតិថិជន និងឆ្លើយតបទៅនឹងសំណួរផ្សេងៗរបស់អតិថិជន។
២. ធ្វើការសិក្សាវាយតំលៃក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ដោយផ្អែកទៅលើគោលការណ៍ឥណទានរបស់គ្រឹះស្ថាន។
៣. រៀបចំឯកសារឥណទាន និងធ្វើការប្រឹក្សាយោបល់ជាមួយអតិថិជនលើការប្រើសេវាកម្មឥណទាន។
៤. រៀបចំឯកសារស្នើសុំឥណទានជូននាយកសាខា
៥. ត្រួតពិនិត្យ និងតាមដានលើកាលវិភាគសងប្រាក់កម្ចីត្រឡប់របស់អតិថិជន។
៦. ត្រួតពិនិត្យ និងតាមដានការស្ថាប័នផ្តល់កម្ចីក្នុងតំបន់គ្រប់គ្រង ។
៧. រក្សាការប្រាស្រ័យទាក់ទងល្អជាមួយអតិថិជនចាស់ និងអតិថិជនថ្មី ក៏ដូចជាអាជ្ញាធរដែនដីនៅក្នុងតំបន់ប្រតិបត្តិការ។
៨. រៀបចំរបាយការណ៍សកម្មភាពឥណទានជូនថ្នាក់គ្រប់គ្រង។
- គុណវុឌ្ឍិតម្រូវឱ្យមាន ៖
១. កំពុងសិក្សា ឫបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ។
២. មានបទពិសោធន៍ការងារជាមន្រ្តីឥណទាន ឬមានបទពិសោធន៍ការងារដែលពាក់ព័ន្ធ។
៣. មានជំនាញទំនាក់ទំនងល្អ សម្របសម្រួល ចចារ និងដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន។
៤. មានសមត្ថភាពក្នុងការសហការគ្នានៅកន្លែងធ្វើការ។
៥. មានចំណេះដឹងភាសារអង់គ្លេសអាចទំនាក់ទំនងបាន។
៧. អត្តចរិតល្អ ស្មោះត្រង់ ទំនួលខុសត្រូវខ្ពស់ និងភាពអំណត់អត់ធ្មត់ តស៊ូក្នុងការងារ។
៨. ក្រមសីលធម៌វិជ្ជាជីវៈការងារពាក់ព័ន្ធនឹងជំនាញ ដែលខ្លួនទទួលខុសត្រូវ។
៧. បុគ្គលិកត្រូវតែអនុវត្តឱ្យខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំ និងគោលការណ៍នីតិវិធីគ្រប់គ្រងធនធានមនុស្ស
ដើម្បីឱ្យស្របទៅនឹងវិជ្ជាជីវៈ ដែលបានកំណត់ ដោយគ្រឹះស្ថាន។
៨. មានឆន្ទៈធ្វើដំណើរនៅតាមបណ្តាញសាខា និងតំបន់ឆ្ងាយៗនៅពេលមានតម្រូវការ។